​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់1

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​បាន​យក​ឈ្នះ​លើ​ក្រុម​អ៊ីស្លង់​ក្នុង​លទ្ធផល​ ៤-០ ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នៅ​យប់មិញ​នេះ។ ​ប្រកួត​នេះ​ដែរ ​អាល្លឺម៉ង់​គ្រប​ទៅ​លើ​ដៃ​គូ​ខ្លាំង​មែនទែន ​ប៉ុន្តែ​ក៏​មាន​ឱកាស​ខ្លះ​ខកខាន​មិន​អាច​សម្រេច​ទី​បាន​ដែរ។ ជាក់​ស្ដែង​ឱកាស​របស់ Werner ​ជា​ដើម ​ដែល​នៅ​មុខ​ទី​ត្រឹម​តែ​៥​ម៉ែត្រ​ប៉ុណ្ណោះ ​ប៉ុន្តែ​រូបគេ​បែរ​ជា​មិន​អាច​ទាត់​ចូល​ទី​ទៅ​វិញ។

ក្រោយ​ប្រកួត​ចប់​ភ្លាមៗ​ កីឡាករ​រូប​នេះ​ថែម​ទាំង​បាន​រត់​ទៅ​តាម​សុំ​អាវ​ពី​ Ronaldo ថែម​ទៀត​ ព្រោះ​ថា​កំពូល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រូប​នេះ​ជា​កីឡាករ​ ដែល​ខ្លួន​ពេញ​ចិត្ត​បំផុត​។

បើ​តាម​ខ្សែ​បម្រើ​ Everton ខាង​លើ​និយាយ​ប្រាប់​ទៅ​កាន់​ Talksport នៅ​ក្នុង​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ចប់​ភ្លាម​ គេ​រត់​ទៅ​សុំ​អាវ​ពី​ Ronaldo ភ្លាម​ គេ​ថែម​ទាំង​បាន​ឭ​ Ronaldo កំពុង​និយាយ​បែប​រអ៊ូ​ពី​ការ​ប្រកួត​ហ្នឹង​ជា​ភាសា​ព័រទុយហ្គាល់​ទៀត​ផង​ តែ​ម៉េច​ក៏​ដោយ​គេ​នៅ​តែ​តាម​សុំ​ ៣ ទៅ​៤ដង​ឯណោះ​ ទម្រាំ​តែ​ Ronaldo ព្រម​ឲ្យ​ តែ​គេ​នឹង​ឲ្យ​នៅ​ខាង​ក្នុង​។ Townsend បាន​រង់​ចាំ​មួយ​សន្ទុះ​នៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ ក៏​មាន​អ្នក​យក​មក​ឲ្យ​។

ក្រោយ​ទទួល​បាន​អាវ​ពី​ Ronaldo បែប​នេះ​ Townsend សប្បាយ​ចិត្ត​ជា​ខ្លាំង​ គេ​ថែម​ទាំង​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ទៀត​ផង​។

ទាក់​ទង​ការ​ចម្លង​របៀប​​អបអរ​តាម​ Ronaldo ​ខ្សែ​បម្រើ​ Everton រូប​នេះ​មិន​ដឹង​ថា​ Ronaldo ដឹង​ឬ​ក៏​អត់​ទេ​ តែ​កីឡាករ​រូប​នេះ​ក៏​បាន​និយាយ​បែប​លេង​សើច​ថា​ ប្រសិន​ជា​ Ronaldo ឃើញ​ប្រហែល​គេ​មិន​ឲ្យ​អាវ​ហ្នឹង​ទេ​៕